|
|
អ្នកចាត់ការក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានបង្ហើបថាគោលដៅបន្ទាប់របស់លោកគឺ វាយចេញកីឡាករមួយចំនួនដែលមិនចាំបាច់ ក្រោយយកក្លឹបលោកយកបាន ខ្សែបម្រើ Oleksandr Zinchenko។
លោក Arteta បាននិយាយថា៖" បន្ទាប់ទៅនេះយើងនឹងចាប់ផ្ដើមធ្វើការសម្រេចចិត្តវាយចេញកីឡាករមួយចំនួន ដែលយើងមិនសូវមានម៉ោងឲ្យពួកគេលេងទៀងទាត់ និងសូវចាំបាច់ចំពោះយើង។ យើងធ្វើបែបនេះធ្វើដើម្បីល្អចំពោះពួកគេទេ។ កិច្ចការហ្នឹងនឹងចាប់ផ្ដើមនៅពេលឆាប់ៗនេះ "។ គួរបញ្ជាក់ថាសម្រាប់រដូវកាលក្ដៅនេះ Arsenal បានចំណាយអស់ជាង ៩៧លានដុល្លារហើយក្នុងការនាំចូលកីឡាករ ហើយ Zinchenko នេះជាកីឡាករដែល Arsenal នឹងប្រកាសជាផ្លូវការនាំយកបានពី Manchester City ឆាប់ៗនេះ៕
ប្រភព៖ Sky Sport
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...