|
|
ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយថា Barcelona នឹងធ្វើការប្រកាសជាផ្លូវការយកបាន ខ្សែស្លាប Raphinha ពី Leeds United ក៏ដូចជាធ្វើការប្រកាសបន្តកុងត្រាថ្មីជាមួយ ខ្សែប្រយុទ្ធ Ousmane Dembele នៅក្នុងសប្ដាហ៍នេះផងដែរ ។
ការប្រកាសជាផ្លូវការសម្រាប់កុងត្រាកីឡាករ ២រូបនេះអាចចាត់ទុកជាសម្ធិផលដ៏ល្អសម្រាប់ក្លឹបអ្នកមានបុណ្យនេះ ។ គួរបញ្ជាក់ថា Barca ក៏បានធ្វើការប្រកាសយក Raphinha ជាគោលការណ៍រួចទៅហើយផងដែរដោយកំពុងធ្វើតេស្តសុខភាព និងធ្វើការចុះកុងត្រាជាផ្លូវការតែម្ដង។ កីឡាករនេះចាកចេញ Leeds មក Barca ដោយចុះកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។
សម្រាប់ Dembele វិញគឺព្រមបន្តកុងត្រាថ្មីនៅ Barcelona ហើយដោយព្រមទម្លាក់ប្រាក់ពលកម្ម ដោយយោគយល់ទៅនឹងស្ថានភាពក្លឹប។ កីឡាករនេះនឹងបន្តកុងត្រាថ្មី២ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៕
ប្រភព ៖ Marca
Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី 935 ក្នុងអាជីពរបស់គាត់ក្នុងការឈ្នះ Al-Nassr លើ Al-Khaleej ក្នុង Saudi Pro League ។...
ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យ 1-0 ក្រោមស្នាដៃក្រុម Tottenham Hotspur នៅវគ្គផ្តាច់ព្រ័ត្រ Europa League ។...
Luka Modric កំពុងចាកចេញពី Real Madrid នេះបើយោងតាមលោក Miguel Angel Diaz របស់ COPE និងប្រភពមួយចំនួនផ្សេងទៀត។...
Barcelona បានប្រកាសកាលពីថ្ងៃពុធថាគ្រូបង្វឹក Hansi Flick បានយល់ព្រមបន្តកិច្ចសន្យារបស់គាត់ជាមួយក្លឹបរហូតដល់ចុងខែមិថុនាឆ្នាំ 2027 ។...
Barcelona បានដាក់គោលដៅផ្ទេរកីឡាករ Luis Diaz កំពូលរបស់ពួកគេនៅរដូវក្តៅនេះ។ ក្លឹបមើលឃើញគាត់ជាជម្រើសដំបូងរបស់ពួកគេសម្រាប់ការពង្រឹងការវាយប្រហារ។ Deco ដែលជាទីប្រឹក្សាកីឡាត្រូវបានគេនិយាយថានឹងពេញចិត្ត Diaz ជាជម្រើសដ៏ល្អបំផុត។...