|
|
Ilkay Gundogan ខ្សែបម្រើឆ្នើមរបស់មេឃខៀវ Manchester City បានបង្ហើបថាមានខ្សែការពារកណ្តាលម្នាក់ដែលខ្លួនពិបាកតតាំងបំផុត ។
តាមពិតគេចង់សំដៅលើ ខ្សែការពារកណ្ដាលកូឡុំប៊ី Yerry Mina បើទោះបីជាមិនសូវបានលេងលើទីលានក៏ដោយ ប៉ុន្ដែកីឡាកររូបនេះ ជាខ្សែការពារម្នាក់ដែលគួរឱ្យខ្លាចនៅ Premier League ។
Gundogan បញ្ជាក់ថា៖ " Mina ប្រើដៃរបស់គេដើម្បីប្រជែង ដោយខ្វាច ឬក្ដិចខ្នងរបស់អ្នក ពេលអាជ្ញាកណ្ដាលមិនបានមើល ។ ខ្ញុំបានឃើញគេធ្វើបែបនេះម្ដងឬពីរដងហើយ "។ សូមបញ្ជាក់ថា ខ្សែបម្រើអាល្លឺម៉ង់រូបនេះ ធ្លាប់ជួបតទល់ជាមួយ Mina ៤លើកក្នុងអាជីពរបស់ខ្លួន ហើយគេបានប្រាប់ទៅមិត្តរួមក្រុមរបស់ខ្លួនឱ្យមានការប្រយ័ត្ន ពេលលេងតទល់នឹងកីឡាកររបស់ក្លិប Everton រូបនេះ ៕
ប្រភព : Metro
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...