|
|
លោក Jamie Carragher អតីតខ្សែការពាររបស់ហង្សក្រហម Liverpool បាននិយាយថាក្លិបកំពុងមានអ្នកចាំជំនួសតំណែងរបស់ខ្សែប្រយុទ្ធឆ្នើម Mohamed Salah រួចរាល់ហើយ ។
គួរបញ្ជាក់ថា Salah កំពុងចចារកិច្ចកុងត្រាជាមួយក្រុមម្ចាស់ដី Anfield តែយ៉ាងណារហូតមកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់ថាគេនិងបន្តកុងត្រានោះទេ។
ទោះជាយ៉ាងណានៅមុនការប្រកួត Champions League របស់ Liverpool ទល់នឹង Inter Milan លោក Carragher បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះ Harvey Elliott ថាគេអាចនឹងអាចជំនួសតំណែងរបស់ Salah បានយ៉ាងល្អ ខណៈដែលទម្រង់លេងរបស់គេកំពុងតែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ៕
ប្រភព : Sky Sports
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...