|
|
Jamie Carragher អតីតខ្សែការពាររបស់ក្លឹបហង្សក្រហម Liverpool បាននិយាយដល់ឈ្មោះកីឡាកររបស់ក្លឹបមេឃខៀវ Manchester City ថាជាកីឡាករដ៏ល្អបំផុត ដែលលោកប្រាថ្នាចង់ឲ្យមកចូលរួមជាមួយក្លឹប Liverpool នៅថ្ងៃខាងមុខ។
គឺលោកចង់សំដៅទៅកាន់ខ្សែបម្រើ Kevin de Bruyne លេងឲ្យក្លឹបមេឃខៀវ តាំងពីរដូវក្តៅ ឆ្នាំ ២០១៥ ។ លោកបានលើកឡើងថា ៖ “Kevin de Bruyne សាកសមស្ថិតក្នុងចំណោមកីឡាករល្អបំផុតមួយក្នុងលោក ជាពិសេសក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ គេអាចចាត់ទុកជាខ្សែបម្រើល្អដាច់គេហើយ“។
កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះលេងអោយ Man city បាន ២៨៧ ប្រកួត ស៊ុត ៧៤ គ្រាប់ និង បញ្ជូន ១១១ លើក ៕
ប្រភព : Sky Sports
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...