|
|
អ្នកចាត់ការទូទៅហង្សក្រហម Liverpool លោក Jurgen Klopp បានប្រតិកម្មខ្លាំងៗទៅលើអ្នករិះគន់ខ្សែការពាររបស់លោក Trent Alexander-Arnold ដែលថាគេការពារមិនកើត ។
លោក Klopp បានលើកឡើងបន្ទាប់ពីការប្រកួតជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីពេលថ្មីៗនេះដោយយកឈ្នះដោយលទ្ធផល ២-០ ។លោក Jurgen Klopp បាននិយាយថា ៖ "ប្រសិនបើមាននរណាម្នាក់ហ៊ាននិយាយថា Trent លេងការពារមិនកើត ខ្ញុំនិងហៅពួកគេមកជួបខ្ញុំ ហើយខ្ញុំនឹងដាក់ពួកគេឲ្យដេកតែម្ដង ។ ខ្ញុំមិនឮពាក្យរិះគន់ថាគេអញ្ចឹងទៀតនោះទេ ខ្ញុំមិនដឹងថា គេគួរធ្វើម៉េចទៀត បើល្អយ៉ាងហ្នឹងហើយនោះ" ។
គួរបញ្ជាក់ថា Liverpool ពេលនេះ ឈរនៅលើចំណាត់ថ្នាក់ទី២ ក្នុងការតារាង Premier League ដោយមាន ៦៩ពិន្ទុ មានគម្លាតតែ១ពិន្ទុពីក្លឹបមេឃខៀវ Manchester City ដែលជាក្រុមកំពូលតារាងមាន ៧០ពិន្ទុ ៕
ប្រភព៖ Goal
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...