|
|
ក្លឹប Everton ប៊ិះតែនឹងរបូតឈ្មោះចេញពីក្របខ័ណ្ឌ Premier League កាលពីរដូវកាលចាស់ ឥឡូវកំពុងត្រៀមនាំយកកីឡាករចំណូលថ្មី ដើម្បីមកពង្រឹង និងបញ្ចៀសលទ្ធផលមិនល្អដូចពេលមុន ពោលចង់ឲ្យមានភាពល្អប្រសើរឡើងវិញ ។
លោក Frank Lampard ក៏បានសម្លឹងឃើញគោលដៅធំ ២ រូប មានខ្សែការពារ និងខ្សែប្រយុទ្ធគឺ Kyle Walker-Peters របស់ Southampton និង Armando Broja របស់ Chelsea។
គួរបញ្ជាក់ថាសម្រាប់ខ្សែការពារ Walker-Peters ស្ថិតនៅវ័យ ២៥ ឆ្នាំ សេសសល់កុងត្រារយៈពេល ៣៦ ខែជាមួយ Southampton រីឯតម្លៃខ្លួនប្រមាណជា ២០ លានផោន រីឯចំណែកប្រយុទ្ធជើងខ្ចី Broja ស្ថិតនៅវ័យទើបតែ ២០ ឆ្នាំ រំពឹងខ្ពស់ Chelsea នឹងព្រមអនុញ្ញាតឲ្យគេចាកចេញជាមួយតម្លៃខ្លួនចន្លោះ ២០ ទៅ ២៥ លានផោន៕
ប្រភព ៖ Sky Sport
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...