|
|
ក្រុមបិសាចក្រហម Manchester United បដិសេធនិងពាក្យចចាមអារ៉ាមថាតែងតាំងអ្នកចាត់ការទូទៅតោខៀវ Chelsea នារដូវកាលក្រោយ ។ គួរបញ្ជាក់ថាបន្ទាប់ពីមានរឿងចម្រូងចម្រាស់នៅក្លឹបតោខៀវ Chelsea រឿងផ្លាស់ប្តូរប្រធានក្លឹបលោក Roman Abramovich ដែលត្រូវបង្ខំអោយលក់ក្លឹប វាក៏បានជះឥទ្ធិពលដល់វាសនាអ្នកចាត់ការទូទៅលោក Thomas Tuchel ។
ទោះជាយ៉ាងណាក្តីបើតាមសារព័ត៌មាន Sky Sports បានបញ្ជាក់ថាលោក Tuchel មិនមែនជាជម្រើស របស់ក្រុមប្រឹក្សាភិបាលក្លិបបិសាចក្រហម Man United នោះទេ បើទោះបីជាបច្ចុប្បន្នពួកគេកំពុងស្វែងរកគ្រូបង្វឹកថ្មីក៏ដោយ ។
គួរបញ្ជាក់ថាក្រុមបិសាចក្រហម Manchester United បានដាក់គោលដៅលើបេក្ខភាព ៤នាក់ លោក Mauricio Pochettino អ្នកចាត់ការ PSG ,លោក Erik ten Hag អ្នកចាត់ការ Ajax រួមទាំងគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique និងលោក Julen Lopetegui ដែលកំពុងដឹកនាំក្រុម Sevilla ផងដែរ ៕
ប្រភព ៖ The Sun
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...