|
|
ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថា ក្លឹបយល់ព្រមជាមួយ Ajax លើកិច្ចព្រមព្រៀងតម្លៃខ្លួន៥៥,៣លានផោនសម្រាប់ខ្សែការពារកណ្ដាល Lisandro Martinez។
គួរបញ្ជាក់ថាខ្សែការពារវ័យ២៤ឆ្នាំសញ្ជាតិអាហ្សង់ទីនដែលបានហោះកាន់ប្រទេសអង់គ្លេសកាលពីថ្ងៃសុក្រដើម្បីបំពេញការផ្ទេរនៅត្រូវការពិនិត្យសុខភាពនិងទទួលបានទិដ្ឋាការ។ យ៉ាងណាមិញ United រំពឹងថា នឹងមិនមានបញ្ហាអ្វីឡើយ ហើយការផ្ទេរជាផ្លូវការនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។ ជាមួយហ្នឹងតម្លៃខ្លួន៥៥,៣លានផោននឹងធ្វើឲ្យ Martinez ក្លាយជាខ្សែការពារមានតម្លៃខ្លួនថ្លៃបំផុតលំដាប់ទីពីរនៅ United បន្ទាប់ពី Harry Maguire៕
ប្រភព៖ Sky Sport
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...