|
|
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Kylian Mbappé របស់ក្លឹប Paris Saint-Germain បានបង្ហើបថាគេមិនទាន់សម្រេចចិត្តពីអនាគតរបស់គេឡើយ ។ បើយោងតាមវីដេអូបទសម្ភាសន៍ទាក់ទិននិងអនាគតរបស់គេ Mbappé បានបង្ហើបថា ៖ "ខ្ញុំមិនទាន់បានសម្រេចចិត្តទាក់ទងនិងអនាគតរបស់ខ្ញុំឡើយ ហើយខ្ញុំក៏កំពុងតែពិភាក្សាជាមួយនិងក្រុមគ្រួសារខ្ញុំ ។ វាមានរឿងជាច្រើនដែលខ្ញុំត្រូវពិចារណា មុននិងធ្វើការសម្រេចចិត្ត ។ ខ្ញុំនិងប្រកាសប្រាប់សារព័ត៍មានភ្លាមៗ បើសិនជាខ្ញុំសម្រេចចិត្តរួចរាល់ ។ ខ្ញុំមិនចង់បង្កើតកំហុសឡើយ ខ្ញុំកំពុងតែព្យាយាមរកផ្លូវតែដ៏ត្រូវត្រូវសម្រាប់អនាគតរបស់ខ្ញុំ ។ សម្រាប់ការស្នាក់នៅ PSG បន្តគឺជារឿងដែលអាចទៅរួច " ។
គួរបញ្ជាក់ថាធ្លាប់មានព័ត៍មានលេចលឺថា Mbappé អាចនិងផ្ទេរទៅទឹកដីអេស្ប៉ាញជាមួយក្រុមអធិរាជស Real Madrid តែយ៉ាងណាក្តីយើងមានតែរងចាំមើលរហូតដល់ចុងបញ្ចប់រដូវកាលនេះ ៕
ប្រភព ៖ Fabrizio Romano
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...