|
|
ពានរង្វាន់ Premier League នឹងមានវត្តមានទាំងនៅកីឡដ្ឋាន Anfield និង Etihad សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ។ ពាន PL ពិតនឹងត្រូវយកទៅដាក់ក្នុងកីឡដ្ឋានរបស់ក្លឹប Manchester City ខណៈពានចម្លងផ្ញើទៅ Liverpool។ ការសម្រេចបញ្ជូនពានពិតទៅកាន់កីឡដ្ឋាន Etihad ក៏ព្រោះតែក្រុមកំពុងនាំមុខកំពូលតារាង City ត្រូវការត្រឹមតែឈ្នះ Aston Villa ដើម្បីធានាបានពានជាលើកទី៤ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ។
ចំពោះពាននិងមេដាយចម្លងនឹងត្រូវដាក់នៅកីឡដ្ឋាន Anfield របស់ក្លឹប Liverpool ដែលកំពុងគម្លាតក្រោម City មួយពិន្ទុ។ ពួកគេត្រូវប៉ះជាមួយ Wolves សម្រាប់ការប្រកួតចុងក្រោយក្នុងលីគ ហើយក៏ត្រូវការឈ្នះដូចគ្នា។ ប្រសិនបើ City ភ្លាត់ចាញ់ឬស្មើជាមួយ Aston វាជាឱកាសសម្រាប់ Liverpool ក្លាយជាម្ចាស់ពានលីគរដូវកាលនេះ។
ប្រភព ៖ BBC Sport
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...