|
|
ក្លឹបអ្នកមាន Paris Saint-Germain បានដាក់សំណើថ្មីមួយសម្រាប់ Kylian Mbappe ស្របពេលកុងត្រាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះនិងត្រូវអស់សុពលភាពនៅរដូវក្តៅខាងមុខ ។ ស្របពេលដែល Real Madrid ជាគូរប្រជែងដ៏ធំក្នុងការនាំយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ។
យោងតាមប្រភពពីសារព័ត៌មាន Le Parisien បានរាយការណ៍ថា ពេលនេះ PSG បានធ្វើសំណើថ្មីមួយទៀត សម្រាប់ Kylian Mbappe ដើម្បីឱ្យគេស្នាក់ទឹកដីបារាំងបន្តទៀត ។
ប្រភពខាងលើបានរាយការណ៍ថា PSG បានដាក់សំណើប្រមាណជា ១០០លានអឺរ៉ូ សម្រាប់កុងត្រារយៈពេល២ឆ្នាំ មានន័យថាកីឡាករវ័យ២៣ឆ្នាំ អាចទទួលបាន៥០លានអឺរ៉ូក្នុងមួយឆ្នាំ។
ទោះយ៉ាងណាក្ដី យើងនឹងរង់ចាំមើលសិនថាតើ Mbappe នឹងពិចារណាតកុងត្រាថ្មី ឬច្រានចោលសំណើនេះ ដើម្បីទៅចូលរួមក្លិប Real Madrid ៕
ប្រភព : Sky Sports
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...