|
|
ក្រុមអធិរាជស Real Madrid គ្រោងដាក់សំណើរខ្ចីជើងតារាឆ្នើមរបស់តោខៀវ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ បន្ទាប់ពីគេត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការចាកចេញពីទឹកដី Stamford Bridge ។
តាមពិតទៅកីឡាករដែលក្លឹប Madrid ចង់នាំយកមកកាន់ក្រុមរបស់ខ្លួននោះ គឺខ្សែប្រយុទ្ធ Timo Werner នៅពេលដែលគេរកបានត្រឹមតែ ៤ គ្រាប់ប៉ុណ្ណោះ កាលពីរដូវកាលមុន ខណ:បច្ចុប្បន្ន ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះ កំពុងស្ថិតនៅក្នុងចំណោមកីឡាករ ដែលអាចដើរចេញពីក្រុម នៅទីផ្សារនេះ ។ គួរបញ្ជាក់ថា Real Madrid កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញស្ថានភាពរបស់ Werner ដើម្បីស្វែងរកលទ្ធភាព ក្នុងការចុះហត្ថលេខាលើអតីតកីឡាកររបស់ក្រុម RB Leipzig ៕
ប្រភព ៖ BBC Sport
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...