|
|
Jadon Sancho ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេស និយាយថារូបគេពិតជាមានអារម្មណ៍សប្បាយរីករាយ នៅពេលដែលបានរៀនសូត្រពីអ្វីថ្មី និងល្អៗពីសំណាក់មិត្តរួមក្រុមបិសាចក្រហម Mancheter United ។
គួរបញ្ជាក់ថា Sancho បានបញ្ចប់ការផ្ទេរក្នុងតម្លៃខ្លួន ៧៣ លានផោនពី Borussia Dortmund កាលពីរដូវកាលមុន មកកាន់ទឹកដី Old Trafford បន្ទាប់ពីបានចំណាយពេល ៤ រដូវកាលនៅទឹកដីអាឡឺម៉ង់ ។
យ៉ាងណា អំឡុងពេលមកដល់ទឹកដីអង់គ្លេសលើកដំបូង ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះ បានបរាជ័យ ក្នុងការស្វែងរកគ្រាប់បាល់បញ្ចូលទី ចំនួន ១៥ ប្រកួត ប៉ុន្តែយ៉ាងណា នៅក្នុងរយ:ពេលចុងក្រោយនេះ Sancho ហាក់បានវិលត្រលប់មករកទម្រង់លេងដ៏ល្អវិញ ដោយបានរកគ្រាប់បាល់បញ្ចូលទី និង Assists ជាច្រើនផងដែរ ។
គេក៏បានបង្ហើបថាអ្នកដែលគេរៀនសូត្រតាមនោះគឺ Cristiano Ronaldo , Paul Pogba , Raphael Varane ដែលទាំងបីនាក់នេះសុទ្ធតែបានឈ្នះពានរង្វាន់ធំៗជាច្រើនផងដែរ ៕
ប្រភព : Daily Mail
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...