|
|
អ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag បានប្រាប់កូនក្រុមរបស់លោកថាវាជារឿងមួយដែលពិបាកទទួលយក ដែលក្រុមរបស់ខ្លួនមិនអាចរកគ្រាប់បាល់បានទល់នឹង Atletico Madrid បន្ទាប់ពីមានឱកាសជាច្រើនលើកក្នុងការប្រកួតមិត្តភាពនៅន័រវេស។
ក្រុមបិសាចក្រហម ហាក់មានប្រៀបលើគូប្រកួតរបស់ពួកគេ ក្នុងជំនួបទល់នឹងក្រុមមកពីលីគកំពូលអេស្ប៉ាញ ប៉ុន្ដែបានបរាជ័យក្រោយខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ Joao Felix ស៊ុតបញ្ចូលទីនៅចុងតង់ទី២។
លោក Ten Hag បាននិយាយថា ៖ "ពួកយើងបានបង្កើតឱកាសច្រើន ក្នុងការរកគ្រាប់បាល់តែពួកយើងមិនអាចធ្វើបាន ។ ពួកគេមានឱកាសតិចជាងយើង តែគេមានសំណាងក្នុងការរកគ្រាប់បាល់។ វាគឹជារឿងមួយដែលធ្វើអោយខ្ញុំមិនសប្បាយចិត្តសោះ ខ្ញុំបានប្រាប់ទៅកូនក្រុមខ្ញុំអោយពួកគេពង្រឹងតំបន់ប្រយុទ្ធអោយឡើងវិញ "៕
ប្រភព ៖ Sky Sport
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...