|
|
ខ្សែប្រយុទ្ធជម្រើសជាតិ Germany Thomas Muller បានបង្ហើបពីការចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ បន្ទាប់ពីក្រុមរបស់គាត់ចាញ់អេស្ប៉ាញ 2-1 ក្នុងការប្រកួត Euro 2024 វគ្គ8ក្រុមចុងក្រោយ។
បុរស Bayern Munich បានឆ្លុះបញ្ចាំងពីការប្រកួតនេះថា៖ វាជាការប្រកួតអន្តរជាតិចុងក្រោយបំផុតរបស់ខ្ញុំ។
Muller ក៏បានផ្ញើសារទៅកាន់អ្នកគាំទ្រអាឡឺម៉ង់បន្ទាប់ពីលទ្ធផលខកចិត្តដោយសរសេរនៅលើ Instagram ថា ខ្ញុំមានមោទនភាពដែលជាផ្នែកមួយនៃក្រុមនេះហើយមានមោទនភាពដែលក្លាយជាជនជាតិអាឡឺម៉ង់។ សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានលើកទឹកចិត្តជាមួយពួកយើង និងជាម្ចាស់ផ្ទះដ៏អស្ចារ្យ។
កីឡាករវ័យ 34 ឆ្នាំរូបនេះបានរីករាយនឹងអាជីពអន្តរជាតិដ៏គួរឲ្យចង់បានជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់។ គាត់បានបង្ហាញខ្លួន 131 ប្រកួត និងស៊ុតបញ្ចូលទីបាន 45 គ្រាប់ក្នុងនោះមាន 10 គ្រាប់នៅក្នុង FIFA World Cup ។
Muller បានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ប្រទេសអាឡឺម៉ង់ក្នុងការប្រកួត FIFA World Cup 2014 ប៉ុន្តែវាមើលទៅដូចជាអាជីពរបស់គាត់នឹងបញ្ចប់ដោយគ្មានជើងឯកអឺរ៉ុប។
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...