|
|
Arsenal បានបាត់បង់ខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang កាលពីរដូវកាលទីផ្សារដោះដូរកីឡាករខែមករាកន្លងទៅ ហើយទំនងជាបាត់បង់ Alexandre Lacazette មួយរូបបន្ថែមទៀត ។
បើយោងតាមសារព័ត៍មានមួយចំនួនបានលើកឡើងថា កាំភ្លើងធំ Arsenal កំពុងសម្លឹងឃើញខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិព័រទុយកាល់ Joao Felix ពីក្លឹប Atletico Madrid ។
សម្រាប់ស្ថិតិរបស់គេនៅក្លឹបអេស្ប៉ាញហាក់ដូចជាមិនសូវល្អប៉ុន្មានទេ ដោយគេរកបានតែ ២៣គ្រាប់ ក្នុង ១០០ ប្រកួត ដែលតិចជាងស្ថិតិនៅក្លឹបចាស់ Benfica ដែលត្រឹម ៤៣ ប្រកួត រកបានដល់ ២០ គ្រាប់និង Assist ១១ លើក ។
គួរបញ្ជាក់ថាកុងត្រារបស់គេជាមួយ Atletico Madrid មានសុពលភាពដល់ ២០២៦ ឯណោះ សម្រាប់តម្លៃខ្លួនប្រហាក់ប្រហែល ៥០ ទៅ ៦០ លានផោន ៕
ប្រភព: El Chiringuito
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...