|
|
កីឡាករ Opposite Hitter ធី ម៉េងហួង និង Outside Hitter សឿន ហេង កំពុងត្រូវបានក្លឹបនៃ Vietnamese Premier League និង Thai Volleyball Club កំពុងចរចាចង់បានពួកគេទៅលេងឲ្យក្នុងពេលខាងមុខនេះ ក្រោយពួកគេបង្ហាញគុណផលល្អក្នុងការប្រកួតជាតិនិងអន្តរជាតិនាពេលកន្លងមក។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងក្រោយចប់ការប្រកួតដណ្ដើមប្រាក់រង្វាន់សម្ដេចមហាបវរធីបតី SEA V League Challenge ឆ្នាំ2024ថ្មីៗនេះថា កូននាគស្លាបហង្ស ធី ម៉េងហួង ត្រូវបានក្លឹបនៅលីគកំពូលវៀតណាមទាក់ទងទៅលេងនៅជើងទី2 ប៉ុន្តែកំពុងស្ថិតក្នុងការចរចា ព្រោះកីឡាករឆ្នើមរបស់ក្លឹបក្រសួងមហាផ្ទៃរូបនេះត្រូវការ ITC International Transfer Cirtificate។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបញ្ជាក់បែបនេះថា ធី ម៉េងហួង ជាក់ស្ដែងមកដល់ម៉ោងនេះ លីគរបស់ប្រទេសវៀតណាមជើងទី2គឺបានទាក់ទង ធី ម៉េងហួងហើយ ប៉ុន្តែអ្វីដែលខ្ញុំជម្រាបថា ធី ម៉េងហួង គឺត្រូវឆ្លងកាត់សហព័ន្ធ ពីព្រោះថាត្រូវមាន ICT យើងមិនអាចឲ្យគាត់ត្រូវបានគេហាម Ban ទេ ធ្វើឲ្យបាត់ឱកាសនាថ្ងៃអនាគត ចឹងធីម៉េងហួងចាប់ផ្ដើមមានទីផ្សារហើយ បាទ!
ជាក់ស្ដែងយើងឃើញហើយនៅពាននៅវៀតណាមថ្ងៃមុននោះក៏ធីម៉េងហួង ត្រូវបានបញ្ជូនទៅ ប៉ុន្តែក្រៅផ្លូវការ ប៉ុន្តែលើកនេះគឺផ្លូវការក្នុងលីគ ដូច្នេះទីផ្សាររបស់អត្តពលិករបស់យើងកាន់តែប្រសើរថែមទៀត ហើយថ្លៃខ្លួនរបស់គាត់ខ្ញុំជឿថា ខ្ញុំនឹងលើកឲ្យថ្លៃប្រហាក់ប្រហែលនឹងគួនម៉ុមដែរ វាផ្អែកទៅលើគុណផលនៃការប្រកួតរបស់គាត់។
ក្រៅពី ធី ម៉េងហួង កីឡាករឆ្នើម គួន ម៉ុម ក៏ត្រូវបានក្លឹបនៅលីគវៀតណាមចុះកុងត្រារួចរាល់ហើយ រងចាំតែថ្ងៃលេងតែប៉ុណ្ណោះ។
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...