|
|
ក្លឹបចចកលៀង Wolves មានជំនឿចិត្តយ៉ាងមុតមាំថាអាចរក្សាទុកខ្សែបម្រើសញ្ជាតិព័រទុយកាល់ Ruben Neves រហូតដល់ចុងរដូវក្តៅបើទោះបីជាមានក្លឹបធំៗ ចង់បានរូបគេក៏ដោយ ។ ក្លឹបបិសាចក្រហមបានដាក់សំណើរប្រមាណជា ៣៥លានអឺរ៉ូ សម្រាប់ខ្សែបម្រើសញ្ជាតិព័រទុយកាល់រូបនេះ ។
ប៉ុន្តែ Wolves បានច្រានចោលសំណើរនេះ ដោយគិតថា Ruben មានតម្លៃលើសពីការដាក់សំណើរ ។ Arsenal ហាក់ដូចជាចាប់អារម្មណ៏
និងខ្សែបម្រើរូបនេះដែរ តែដូចជាយឺតពេលបន្តិចព្រោះថា ទីផ្សារដោះដូរកីឡាករនិងបិទនៅរយះពេល ៣ថ្ងៃទៀត ។
Ruben ធ្លាប់បានបញ្ជាក់ថារូបគេសប្បាយចិត្តដែលបានលេងអោយ Wolves ។ ទោះជាយ៉ាងណាគេមិនទាន់បាន បន្តកុងត្រាថ្មីឡើយ ខណៈកុងត្រារបស់គេជិតអស់សុពលភាព ៕
ប្រភព : The Sun
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...