|
|
ក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr មិនត្រឹមតែចង់បានខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo តែម្នាក់នោះទេ តែថែមទាំងចង់បានអតីតមិត្តរួមក្រុមរបស់ Ronaldo កាលពីនៅក្លឹប Real Madrid ខ្សែការពារ Sergio Ramos។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca។
Ramos ពេលនេះកំពុងតែរួមរស់ជាមួយក្លឹបយក្សបារាំង Paris Saint-Germain។ កីឡាកររូបនេះនឹងអស់កុងត្រាជាមួយ PSG នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣ ខាងមុខនេះ។
យ៉ាងណាមិញ Marca បានចុះផ្សាយថា អាទិភាពរបស់ក្លឹបអារ៉ាប៊ីសាអ៊ូឌីត ដែលមានមូលដ្ឋាននៅរាជធានីរីយ៉ាដមួយនេះគឺចង់បាន Ronaldo ជាមុនសិន។
កន្លងមក មានការចុះផ្សាយជាច្រើនបានឱ្យដឹងថា Al-Nassr ត្រៀមផ្ដល់កុងត្រាទៅ Ronaldo ចំនួន ៧ឆ្នាំ ដោយ២ឆ្នាំជាកីឡាករ ហើយ៥ឆ្នាំទៀតជាទូតសុច្ឆន្ទៈក្នុងការផ្សព្វផ្សាយមុខមាត់របស់អារ៉ាប៊ីសាអ៊ូឌីតក្នុងត្រៀមធ្វើជាសហម្ចាស់ផ្ទះ World Cup ជាមួយក្រិក និងអេហ្ស៊ីបនៅឆ្នាំ២០៣០៕
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...