|
|
ការប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង នឹងចាប់ផ្ដើមក្នុងពេលដ៏ខ្លីខាងមុខពោលគឺនៅអំឡុងខែតុលា ឆ្នាំ2024 ដោយមានក្រុមរហូតជាង30ក្រុមចូលរួម។
ខុសប្លែកពីរដូវកាលទី1និងទី2 ដែលតម្រូវឲ្យក្រុមឈុត B ប៉ុណ្ណោះធ្វើការប្រកួតប្រជែងដណ្ដើមពាន។ ដោយឡែករដូវកាលទី៣នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានអនុញ្ញាតឲ្យក្រុមចូលរួមទាំងអស់អាចនាំចូលកីឡាករជម្រើសជាតិកម្ពុជា2រូប និងកីឡាករបទេសមួយរូប ដើម្បីជួយក្រុម។
ការផ្លាស់ប្ដូរនេះត្រូវលោកបណ្ឌិត អាំង សិរីពិសិដ្ឋ រួមទាំងកីឡាគ្រូបង្វឹក ជឿជាត់ថានឹងធ្វើឲ្យការប្រកួតកាន់តែមានភាពទាក់ទាញ ល្អមើល ជក់ចិត្ត និងស្វិតស្វាញបន្ថែមទៀត។
គួរបញ្ជាក់ថា ជើងឯកពានរង្វាន់សម្ដេចក្រឡាហោម ស ខង រដូវកាលទី2ឆ្នាំ2023 បានលើក្រុមបាល់ទះក្រសួងមហាផ្ទៃ B ក្រោយយកឈ្នះក្រុមបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ ៣ សិតទល់ 1 (16-25) (25-23) (25-20) (25-20) នៅវគ្គផ្ដាច់ព្រ័ត្រអមជាមួយប្រាក់រង្វាន់ 50លានរៀល ខណ:ជើងឯករងបាន 20លានរៀល។ ដោយឡែកលេខ៣បានលើក្លឹបបាល់ទះអង្គរក្ស B បាន12លានរៀល ក្រោយឈ្នះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ 3 សិតទល់ 1។
FIFA CLUB WORLD CUP CHELSEA VS LOS ANGELES Match Date 17/06/2025 Time 02:00 ...
Phnom Penh Crown បានបន្តកុងត្រាជាមួយខ្សែការពារចាស់វស្សា Chom Pisa បន្ថែមទៀត គួររំលឹកផងដែរថា ភីសា គឺជាកីឡាករមួយរូបដែលឈ្នះពានជាច្រើនជាមួយភ្នំពេញក្រោន ក្នុងនោះរួមមាន...
Alejandro Garnacho ខ្សែបម្រើស្លាបអាហ្សង់ទីនអាយុ 20 ឆ្នាំកំពុងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរនៅក្នុងក្របខ័ណ្ឌ Premier League ខណៈដែលគាត់ត្រៀមខ្លួនចាកចេញពីក្រុម Manchester United នៅរដូវក្តៅនេះបើយោងតាម Fabrizio Romano ។...
យោងតាម The Mirror ក្លឹប Arsenal បានទទួលការសាកសួរពី Milan ទាក់ទងនឹងកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់ Riccardo Calafiori ។...
Celta Vigo បានបញ្ជាក់ជាផ្លូវការលើការចុះហត្ថលេខាជាអចិន្ត្រៃយ៍របស់ Ilaix Moriba ពី RB Leipzig ក្នុងកិច្ចសន្យាបន្តរហូតដល់ឆ្នាំ 2029។...