|
|
ការប្រកួតមានរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី30 ខែសីហា ដល់ថ្ងៃទី02 ខែកញ្ញាឆ្នាំ2024។ កាលវិភាគប្រកួត និងប្រទេសចូលរួម ប្រិយមិត្តបានដឹងរួចរាល់ហើយ ចុះប្រាក់រង្វាន់តើក្រុមជើងឯកនឹងទទួលបានប៉ុន្មាន!
បើតាមការឱ្យដឹងពីលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា សម្រាប់ប្រាក់រង្វាន់ក្រុមជើងឯកនឹងទទួលបាន 100លានរៀលស្មើនឹង 25 000ដុល្លារសហរដ្ឋអាមេរិក។
ដោយឡែកក្រុមជើងឯករងបានទឹកប្រាក់ 30លានរៀល លេខ៣បានទឹកប្រាក់ 20លានរៀល និងក្រុមលេខ4បាន ទឹកប្រាក់10លានលៀល។
គួរបញ្ជាក់នេះនេះគឹជាការប្រកួតជម្រុះពានរង្វាន់បាល់ទះដណ្ដើមប្រាក់លានសម្ដេចមហាបវរធីបតី SEA V League Challenge ដើម្បីស្វែងរកក្រុមជើងឯក ឡើងទៅប្រកួតជំនួសក្រុមវៀតណាម ដែលបានលេខ4នៅពានរង្វាន់ SEA V League ឆ្នាំ2024។ ចំណែកក្រុមលេខ2 លេខ3 និងលេខ4 មិនមានសិទ្ធិទៅលេងឡើយ។
ពានរង្វាន់ SEA V League ឆ្នាំ2024ទាំងពីរជើងបានរកឃើញហើយគឺប្រទេសថៃ ជើងឯករងបានលើប្រទេសឥណ្ឌូណេស៊ី លេខ3បានលើប្រទេសហ្វីលីពីន និងលេខ4បានលើប្រទេសវៀតណាម។ តាមច្បាប់នៃពានមួយនេះក្រុមចុងក្រោយគេត្រូវកាត់ចេញពីកម្មវិធី ដូច្នេះវៀតណាមត្រូវបានកាត់ចេញ ដោយត្រូវជំនួសមកវិញនូវក្រុមលេខ1មកពីពានរង្វាន់ SEA V League Challenge។
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...