|
|
ប្រធានក្រុម Sergio Ramos ទីបំផុតបានសម្រេចជ្រើសយកផ្លូវបែក ក្រោយរួមរស់អស់រយៈពេល ១៦ ឆ្នាំនៅក្លឹប Real Madrid ដែលនេះក្រោយតែរយៈពេលជាងមួយខែនៃការចាក.ចេញរបស់អតីតអ្នកចាត់ការលោក Zinedine Zidane
គេកំពុងមានការសង្ស័យថា អ្នកទាំងពីរប្រហែលជានឹងទៅចាប់ដៃគ្នាជាថ្មីនៅក្លឹបណាមួយនាពេលខាងមុខ ហើយថាមិនត្រូវអាចជាទៅ Paris Saint-Germain ដោយមានភាគរយដែល Cristiano Ronaldo ក៏នឹងទីនោះដែរ។ យ៉ាងណា Zidane ដែលមានឈ្មោះធ្លាប់ជាមិត្តរួមក្រុមជាមួយ Ramos នៅរដូវកាល ២០០៥/០៦ និងសេសសល់ប៉ុន្មានជាគ្រូបង្វឹក-កូនក្រុម ក៏បាននិយាយពាក់ព័ន្ធនឹងការចែកផ្លូវរបស់ Ramos បែបនេះថា៖
“គេជាវីរបុរស នេះពិតជាកិត្តិយសដែលខ្ញុំធ្លាប់ជាដៃគូជាមួយអ្នកទាំងនាមកីឡាករនិងគ្រូបង្វឹក ហើយ Ramos ជាប្រធានក្រុមដ៏ល្អបំផុតមួយក្នុងប្រវត្តិសាស្ត្រ អរគុណសម្រាប់គ្រប់យ៉ាង”។ គួរបញ្ជាក់ថា Real Madrid នៅសល់តែ Marcelo មួយទៀតប៉ុណ្ណោះ ដែលជាកីឡាករឈរជើងកាន់ឆ្នាំយូរបំផុតនៅក្លឹប ហើយគេក៏ត្រៀមក្លាយជាប្រធានក្រុមទី ១ ចាប់ពីរដូវកាលក្រោយទៅផងដែរ៕
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...