|
|
ក្លឹបតោខៀវ Chelsea គ្រោងនឹងចុះកុងត្រាផ្ទេរយកខ្សែការពារសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly ពីក្លឹប Napoli លើកកិច្ចសន្យារយៈពេល៤ឆ្នាំ។ ខ្សែការពារវ័យ៣១ឆ្នាំនឹងហោះមកកាន់ទីក្រុងឡុងដ៏នៅពាក់កណ្ដាលសប្ដាហ៍នេះដើម្បីពិនិត្យសុខភាព និងបញ្ចប់ការផ្ទេរ មុនពេលគេចូលរួមជាមួយ Chelsea ក្នុងការប្រកួតកម្ដៅសាច់ដុំនៅអាមេរិក។
គួរបញ្ជាក់ថាកាលពីប៉ុន្មានថ្ងៃមុន Chelsa ទើបតែប្រកាស ពួកគេយកបានខ្សែបម្រើប្រយុទ្ធ Raheem Sterling ពី City ក្នុងតម្លៃខ្លួន៥០លានផោន។ មូលហេតុដែល Chelsea នាំយកកីឡាករថ្មីចូលមកគឺដោយសារតែ ការចាកចេញរបស់ Antonio Rudiger និង Andreas Christensen ៕
ប្រភព ៖ BBC Sport
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...