|
|
ទីបំផុត!!! ខ្សែបម្រើប្រយុទ្ធ Eden Hazard បានជួយសង្គ្រោះ Real Madrid នៅម៉ោងបន្ថែមឈ្នះលើ Elche បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពាន Copa de Rey។
ការប្រកួតដ៏តានតឹងរវាង Real និង Elche បានបញ្ចប់៩០នាទីត្រឹមលទ្ធផល ០-០ ប៉ុណ្ណោះ។ ដូច្នេះការប្រកួតត្រូវលេងបន្ថែម១៥នាទីពីរដង។ ខ្សែការពារ Marceloa ទទួលបានកាតក្រហមត្រូវបណ្ដេញចេញពីទីលាននៅនាទី១០២ ធ្វើឲ្យ Madrid លេងមានគ្នាតែ១០នាក់ប៉ុណ្ណោះ។
មួយនាទីបន្ទាប់ Elche ធ្វើបានគ្រាប់នាំមុខទាត់បញ្ចូលទីដោយកីឡាករ Verdu។ យ៉ាណាមិញ នាទី១០៨ Isco ក៏បំប៉ោងសំណាងទីរកគ្រាប់បានស្មើវិញឲ្យ Madrid។ Hazard ដែលប្ដូរចូលក្នុងម៉ោងបន្ថែម រកបានគ្រាប់ទីពីរឲ្យ Real ហើយក៏ជាគ្រាប់ដំបូងរបស់គេក្នុងរដូវកាលនេះដែរគិតគ្រប់កម្មវិធី៕
ប្រភព: BBC Sport
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...