|
|
តារារបស់ Manchester City កីឡាករ Joao Cancelo បានដកខ្លួនចេញពីព្រឹត្តិការណ៍ Euro បន្ទាប់ពីរូបគេតេស្ដវិជ្ជមានកូវីដ-១៩
ព័រទុយហ្គាល់ដែលនឹងលេងប្រកួតដំបូងទល់នឹងហុងគ្រីនៅថ្ងៃស្អែក បានបង្ខំចិត្តទម្លាក់ Cancelo ចោល បន្ទាប់ពីតេស្ដរកឃើញជំងឺនៅថ្ងៃច័ន្ទនេះ។ កីឡាកររបស់ Manchester United ដែលបច្ចុប្បន្នខ្ចីជើងនៅ AC Milan គឺ Diogo Dalot ត្រូវបានកោះហៅមកជំនួសកន្លែង Cancelo។
Cancelo ត្រូវបានរំពឹងនឹងអាចចាប់ផ្ដើមជាជម្រើសដំបូងរបស់លោក Fernando Santos ក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយសារទម្រង់លេងរបស់គេឡើងខ្លាំង។ កីឡាករវ័យ២៧ឆ្នាំបានជួយ Manchester City លើកពាន Premier League និងទើបតែរកគ្រាប់បាល់បានក្នុងជំនួបឈ្នះ ៤-០ លើអ៊ីស្រាអ៊ែល៕
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...