|
|
ក្លឹបអ្នកមានបុណ្យ Barcelona បានធ្វើការប្រកាសជាផ្លូវការកាលពីម្សិលមិញដោយបន្តកុងត្រាថ្មីជាមួយ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Ousmane Dembele រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា Dembele ធ្លាប់មានភាពរកាំរកូសរឿងបន្តកុងត្រាថ្មីជាមួយនឹង Barca រហូតមក ជាពិសេសកាលពីខែមករា ឆ្នាំ២០២២ កន្លងទៅនេះខាងថ្នាក់ដឹកនាំក្លឹបចង់លក់គេចេញ ដោយបានឲ្យកីឡាករនេះត្រៀមឲ្យហើយ និងក៏ដួចជាឲ្យគេដើររកក្លឹបដែលចង់ទៅឲ្យហើយកាន់តែប្រសើរ បើគេមិនព្រមបន្តកុងត្រាថ្មី។ ក្រោយមកស្ថានភាពនេះនៅតែដដែល តែ Dembele ក៏ព្រមតាម Barcelona ដោយយោគយល់នឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបដោយ គេព្រមទម្លាក់ប្រាក់ពលកម្ម ដើម្បីបន្តកុងត្រាថ្មីនេះ៕
ប្រភព ៖ Fabrizio Romano
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...