|
|
ខ្សែបម្រើវ័យ ៣៥ឆ្នាំសញ្ជាតិអេស្ប៉ាញ Cesc Fabregas គ្រោងនឹងផ្លាស់ទៅលេងជាមួយក្លឹប Como ដែលស្ថិតក្នុងលីគលំដាប់ទីពីររបស់អ៊ីតាលី (Serie B)។ អតីតកីឡាកររបស់ Arsenal, Barcelona និង Chelsea បានក្លាយជាកីឡាករទំនេរគ្មានក្លឹបលេងចាប់តាំងចាកចេញពីក្លឹប Monaco កាលពីបញ្ចប់រដូវកាល។
បើតាមប្រភពជាច្រើនបញ្ជាក់ថា Fabregas នឹងចុះកុងត្រារហូតដល់ឆ្នាំ២០២៤ជាមួយក្លឹប Como ដែលបញ្ចប់ចំណាត់ថ្នាក់លេខ១៣នៅ Serie B កាលពីរដូវកាលមុន។ គួរបញ្ជាក់ថាការផ្លាស់ទៅកាន់ក្លឹប Coma គឺជាគម្រោងមួយរបស់ Fabregas ដើម្បីឈានទៅកាន់តំណែង
ជាគ្រូនៅក្នុងក្លឹប ពេលដែលចូលនិវត្តន៍ពីបាល់ទាត់៕
ប្រភព ៖ Sky Sport
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...