|
|
កីឡាករ Jesse Lingard អតីតខ្សែបម្រើប្រយុទ្ធរបស់ Manchester United បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបទើបឡើងមកថ្មី Nottingham Forest ដោយគ្មានតម្លៃខ្លួន។ កីឡាករវ័យ២៩ឆ្នាំដែលលេងឲ្យជម្រើសជាតិអង់គ្លេសបាន៣២ប្រកួតបានក្លាយជាកីឡាករទី១១ដែល Forest នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីពួកគេទទួលបានកៅអីឡើងមកលេងនៅ Premier League។
គួរបញ្ជាក់ថា Forest មិនបានបង្ហាញរយៈពេលកុងត្រារបស់ Lingard ឡើយ។ យ៉ាងណាមិញ បើតាមប្រភពពីសារព័ត៌មានជាច្រើនបានអោយដឹងថា Lingard បានចុះកុងត្រារយៈពេល១២ខែ ហើយនឹងមានការបន្ថែមកុងត្រាថ្មីអាស្រ័យលើការបង្ហាញទម្រង់លេងរបស់គេជាមួយក្រុម៕
ប្រភព៖ Sky Sport
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...