|
|
លោក Frank Leboeuf អតីតខ្សែការពារកណ្តាលសញ្ជាតិបារាំង បានចុចឈ្មោះ 3ក្រុមដែលអាចមានលទ្ធភាពលើកពាន UEFA Champions League រដូវកាលនេះ ។
បើយោងតាមបទសម្ភាសន៍កាលពីពេលថ្មីៗនេះ លោក Leboeuf និយាយថា ៖ "Liverpool, Man City និង Bayern Munich សុទ្ធតែមានលទ្ធភាពក្នុងការឈ្នះពាន Champions League រដូវកាលនេះ " ។
លោកបន្ថែមទៀតថា ៖ " Man City ពួកគេមានឆន្ទៈខ្ពស់ណាស់ ក្នុងការចង់ឈ្នះ Champions League ពីព្រោះពួកគេមិនដែលឈ្នះវាពីមុនមកទេ ។ រីឯ Liverpool យើងមើលប្រវត្តិសាស្រ្តកន្លងមករបស់ពួកគេ គឺល្អជាង បើធៀបនឹង Chelsea ដូច្នេះយើងមិនអាចមើលរំលង Liverpool បានឡើយ ។ សម្រាប់ Bayern Munich ពោរពេញទៅដោយកីឡាករដែលមានសក្តានុពល ពួកគេមានសង្ឃឹមច្រើនដូចគ្នា " ។
គួរបញ្ជាក់ថា Liverpool និង Bayern Munich សរុបលើកបាន ៦ លើករួចទៅហើយលើកលែងតែ Manchester City តែប៉ុណ្ណោះ ៕
ប្រភព: Metro
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...