|
|
កាលពីព្រឹកមិញអាជ្ញាធរប្រទេសអាឡឺម៉ង់បានរឹបអូសនាវារបស់មហាសេដ្ឋី Alisher Usmanov នៅប្រទេសហុងគ្រី ។ មូលហេតុនៃការដកហូតនេះគឺដោយសារលោក Usmanov មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយប្រធានាធិបតីរុស្ស៊ីលោក Putin ។
គួរបញ្ជាក់ថានាវានេះ គឺជានាវាមួយក្នុងចំណោមនាវាធំៗលើពិភពលោក ដែលមានអាងហែលទឹកប្រវែង ២៥ម៉ែត្រ អាចផ្ទុក Helicopter ចំនួនពីរ និងមាននាវិកប្រមាណជា ៨០នាក់បម្រើការនៅទីនោះ ។
បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី រួមទាំងបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីជនជាតិរុស្ស៊ីជាច្រើននាក់ រួមទាំងអ្នកជិតស្និតជាមួយលោក Putin ផងដែរ ។
សូម្បីតែម្ចាស់ក្លឹបស្ករគ្រាប់ Everton ដែលជាមិត្តភក្តិជិតស្និតនិងលោក Alisher Usmanov ក៏បានផ្តាច់កុងត្រាដែរ ៕
ប្រភព : Independent
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...