|
|
បន្ទាប់ពីបញ្ចប់អាណត្តិទី1 សហព័ន្ធប្រដាល់ឃីកបុកស៊ីងកម្ពុជា ថ្ងៃទី9 ខែកញ្ញា ឆ្នាំ2024 បានធ្វើមហាសន្និបាតបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធក្នុងនោះឯកឧត្ដម ហេង សុឃន ដែលជាប្រធានចាស់បានទទួលការគាំទ្រជាប់ជាប្រធាននៅអាណត្តិទី2 បន្តទៀត។
ឯកឧត្ដម ហេង សុឃន បានប្ដេជ្ញាចិត្តនឹងខំប្រឹងប្រែងដឹកនាំសហព័ន្ធឃីកបុកស៊ីងឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត និងស្វែងរកឧត្ដមភាពជូនកម្ពុជាតាមរយៈការដណ្ដើមមេដាយលើឆាកអន្តរជាតិផ្សេងៗនៅពេលខាងមុខ។
ប្រធានសហព័ន្ធរូបនេះបន្ថែមទៀតថា ផែនការសំខាន់ៗដូចជាការបណ្ដុះធនធានឲ្យបានកាន់តែច្រើនសហព័ន្ធបានបង្ហាត់កីឡាករថ្នាលឲ្យបានឡើងប្រកួតជាបន្តបន្ទាប់នៅតាមស្ថានីយទូរទស្សន៍ ឬសង្វៀនផ្សេងៗសន្សំបទពិសោធឈានស្នងកីឡាកររៀមច្បងផងដែរ។
ជាមួយគ្នានេះដែរឯកឧត្ដមរួមទាំងមន្ត្រីសហព័ន្ធបានសន្យានឹងរៀបចំការប្រកួតជើងឯកអាស៊ីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខែក្រោយនេះឲ្យបានល្អប្រសើរពិសេសការត្រៀមទទួលប្រតិភូ គ្រូបង្វឹក កីឡាករ ដែលសរុបជាង 600នាក់នឹងមកចូលរួមនេះ។
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...