|
|
ក្លឹប Atletico Madrid បានប្រកាសពីការផ្ទេរចូល ខ្សែប្រយុទ្ធស្លាបប្រេស៊ីល Samuel Lino ពីក្លឹប Gil Vincente ជាមួយនឹងកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្លឹបអេស្ប៉ាញ។
ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Diego Simeone បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងតារាង La Liga រដូវកាលមុន ប៉ុន្ដែពួកគេបានធានាបានកៅអី Champions League។ គួរបញ្ជាក់ថា Atletico បានបន្ថែមកីឡាករដែលមានជំនាញបង្កើតឱកាស ដោយផ្ទេរយក Lino ដែលរកគ្រាប់បាល់២៦គ្រាប់ ក្នុងការបង្ហាញខ្លួន៩៩ប្រកួតសម្រាប់ក្លិបព័រទុយហ្កាល់ ក្នុងតម្លៃដែលត្រូវបានរាយការណ៍ថា ៥.៨៥លានអឺរ៉ូ៕
ប្រភព ៖ The Sun
វាគឺជាថ្ងៃដ៏ស្រស់ស្អាតមួយ ប៉ុន្តែវាបានបញ្ចប់ទៅដោយទុក្ខសោក។ វាមិនមែនជាលទ្ធផលដែលយើងចង់បាន ប៉ុន្តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បានវាទៅកាន់ពិភពលោក។...
ការប្រកួត El Clasico ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យ គឺជាការប្រកួតលើកទី 350 របស់លោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid ។...
កីឡាករ Pau Cubarsi របស់ Barcelona បានឆ្លងមេរោគក្រពះអំឡុងពេលក្រុមទទួលជ័យជម្នះ 4-3 El Clasico លើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ នេះបើតាមការរាយការណ៍ដោយអ្នកកាសែត Helena Condis ។...