|
|
Gareth Bale អតីតខ្សែប្រយុទ្ធសេ្តចស Real Madrid បាននិយាយនៅក្នុងសន្និសីទកាសែតប្រកាសក្នុងនាមជាកីឡាកររបស់ក្លឹប Los Angeles កាលពីពេលថ្មីៗនេះថា Major League Soccer (MLS) មិនជាលីគចូលនិវត្តន៍នោះទេ ដោយគេនឹងលេងនៅទីនេះក្នុងរយៈពេលយូរ។
Bale បាននិយាយថា៖" ខ្ញុំមិនមកលេងទីនេះក្នុងរយៈពេលខ្លីនោះទេ។ ខ្ញុំគិតថាមកលេងទីនេះគឺអាចផ្ដល់ឱកាសឲ្យខ្ញុំបានច្រើនដើម្បីបន្តចូលរួមប្រកួតនៅ Euro ហើយយើងមិនដឹងមុនបាននោះទេ ប្រហែលខ្ញុំអាចចូលកម្មវិធីហ្នឹងបានម្ដងទៀត។ នេះជាគោលដៅខ្ញុំ។ ខ្ញុំមកទីនេះគឺដើម្បីចូលរួមចំណែកឲ្យបានច្រើន ហើយខ្ញុំពិតចង់ផ្ដើមមែនទែន "។
គួរបញ្ជាក់ថា Bale បានចុះកុងត្រាមកលេងឲ្យ Los Angeles រយៈពេល១ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ៕
ប្រភព ៖ Sky Sport
វាគឺជាថ្ងៃដ៏ស្រស់ស្អាតមួយ ប៉ុន្តែវាបានបញ្ចប់ទៅដោយទុក្ខសោក។ វាមិនមែនជាលទ្ធផលដែលយើងចង់បាន ប៉ុន្តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បានវាទៅកាន់ពិភពលោក។...
ការប្រកួត El Clasico ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យ គឺជាការប្រកួតលើកទី 350 របស់លោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid ។...
កីឡាករ Pau Cubarsi របស់ Barcelona បានឆ្លងមេរោគក្រពះអំឡុងពេលក្រុមទទួលជ័យជម្នះ 4-3 El Clasico លើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ នេះបើតាមការរាយការណ៍ដោយអ្នកកាសែត Helena Condis ។...