|
|
Fabio Vieira នឹងចំណាយពេលក្នុងយុទ្ធនាការ 2024-25 ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅអតីតក្លឹបរបស់គាត់ FC Porto នេះបើយោងតាម Fabrizio Romano ។
វានឹងមិនមានជម្រើសទិញចេញក្នុងការព្រមព្រៀងឡើយ ហើយកីឡាករវ័យ 24 ឆ្នាំត្រូវបានគេរំពឹងថានឹងធ្វើតេស្តសុខភាពនៅប្រទេសព័រទុយហ្គាល់នៅថ្ងៃអង្គារ។
ថ្លៃខ្ចីជើងសម្រាប់ខ្សែបម្រើរូបនេះនឹងផ្អែកលើ គោលបំណង និងលក្ខខណ្ឌជាក់លាក់ ដើម្បីផ្គូផ្គងក្នុងកំឡុងរដូវកាល 204-25 ជាមួយក្រុមព័រទុយហ្គាល់។
Porto ក៏នឹងត្រូវប្រឈមមុខនឹងការពិន័យផងដែរ ក្នុងករណីដែល Vieira ខកខានក្នុងការលេង 50 ភាគរយនៃការប្រកួតទាំងអស់ក្នុងអំឡុងពេលយុទ្ធនាការនេះ ខណៈដែល Arsenal ចង់ឱ្យគាត់ពង្រឹងភាពរឹងមាំនៃការប្រកួតរបស់គាត់។
វាគឺជាថ្ងៃដ៏ស្រស់ស្អាតមួយ ប៉ុន្តែវាបានបញ្ចប់ទៅដោយទុក្ខសោក។ វាមិនមែនជាលទ្ធផលដែលយើងចង់បាន ប៉ុន្តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បានវាទៅកាន់ពិភពលោក។...
ការប្រកួត El Clasico ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យ គឺជាការប្រកួតលើកទី 350 របស់លោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid ។...
កីឡាករ Pau Cubarsi របស់ Barcelona បានឆ្លងមេរោគក្រពះអំឡុងពេលក្រុមទទួលជ័យជម្នះ 4-3 El Clasico លើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ នេះបើតាមការរាយការណ៍ដោយអ្នកកាសែត Helena Condis ។...