|
|
លោក Jurgen Klopp អ្នកចាត់ការហង្សក្រហម Liverpool បានបង្ហើបថាលោកនិងស្តាយក្រោយខ្លាំងបើសិនក្លឹបមិនបានចុះកុងត្រាលើខ្សែប្រយុទ្ធ Luís Diaz កាលពីខែមករា កន្លងទៅ ។
Klopp បាននិយាយទៀតថា ៖ "គេគឺជាខ្សែប្រយុទ្ធដ៏កំពូលម្នាក់ ដែលមានសមត្ថភាពដ៏អស្ចារ្យ ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបាន ធ្វើការងារជាមួយគេរាល់ថ្ងៃ ។ អ្វីដែលធ្វើអោយខ្ញុំកាន់តែសប្បាយចិត្តទៀតនោះគឺការចុះកុងត្រាជាមួយគេ កាលពីខែមករាកន្លងទៅ ។ ខ្ញុំគិតថាក្លឹបធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវក្នុងការផ្ទេររូបគេមក " ។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះក៏បានរួមចំណែកស៊ុតបញ្ចូលទី១គ្រាប់ កាលពីយប់មិញក្នុងជំនួបជាមួយ Benfica ក្នុងក្របខ័ណ្ឌ Champions League វគ្គ ៨ក្រុមជើងទី១ដែរ ៕
ប្រភព ៖ Fabrizio Romano
វាគឺជាថ្ងៃដ៏ស្រស់ស្អាតមួយ ប៉ុន្តែវាបានបញ្ចប់ទៅដោយទុក្ខសោក។ វាមិនមែនជាលទ្ធផលដែលយើងចង់បាន ប៉ុន្តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បានវាទៅកាន់ពិភពលោក។...
ការប្រកួត El Clasico ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យ គឺជាការប្រកួតលើកទី 350 របស់លោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid ។...
កីឡាករ Pau Cubarsi របស់ Barcelona បានឆ្លងមេរោគក្រពះអំឡុងពេលក្រុមទទួលជ័យជម្នះ 4-3 El Clasico លើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ នេះបើតាមការរាយការណ៍ដោយអ្នកកាសែត Helena Condis ។...