|
|
𝐉𝐔𝐋𝐈𝐀𝐍 𝐀𝐋𝐕𝐀𝐑𝐄𝐙 ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំសញ្ជាតិអាហ្សង់ទីនរបស់ River Plate ដែលលេងនៅលីគកំពូលអាហ្សង់ទីន និងផ្ទេរទៅកាន់
ក្លឹបមេឃខៀវ Manchester City នារដូវក្តៅនាពេលខាងមុខ ក្នុងតម្លៃខ្លួនប្រមាណជា ១៨,៥លានអឺរ៉ូ ជាមួយហ្នឹងប្រាក់់ឧបត្ថម្ភផ្សេងៗ
ទៅកាន់ក្លឹប River Plate ។ កុងត្រារបស់ 𝐀𝐋𝐕𝐀𝐑𝐄𝐙 មានសុពលភាពដល់រដូវក្តៅ ២០២៧ ។ ក្លឹបមេឃខៀវ Man City មានជំនឿចិត្តថានិងបង្ហើយកិច្ចកុងត្រា និងលក្ខខណ្ឌមួយចំនួនក្នុងការនាំយកកីឡាកររូបនេះមកកាន់ទឹកដី Manchester ។
Manchester City ចាត់ទុករូបគេជាកីឡាករដ៏មានសក្តានុពលម្នាក់ក្នុងក្រុម ។ គួរបញ្ជាក់ថា ក្លឹបបិសាចក្រហម Manchester United
ក៏បានធ្វើសំណើរក្នុងការនាំយកខ្សែប្រយុទ្ធវ័យក្មេងនេះផងដែរ តែគេបានផ្លាស់ប្តូរគោលដៅវិញ ដោយសារហាក់ដូចជាមិនមានសង្ឃឹមក្នុងការនាំយកកីឡាកររូបនេះ ៕
ប្រភព: Fabrizio Romano
វាគឺជាថ្ងៃដ៏ស្រស់ស្អាតមួយ ប៉ុន្តែវាបានបញ្ចប់ទៅដោយទុក្ខសោក។ វាមិនមែនជាលទ្ធផលដែលយើងចង់បាន ប៉ុន្តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បានវាទៅកាន់ពិភពលោក។...
ការប្រកួត El Clasico ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យ គឺជាការប្រកួតលើកទី 350 របស់លោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid ។...
កីឡាករ Pau Cubarsi របស់ Barcelona បានឆ្លងមេរោគក្រពះអំឡុងពេលក្រុមទទួលជ័យជម្នះ 4-3 El Clasico លើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ នេះបើតាមការរាយការណ៍ដោយអ្នកកាសែត Helena Condis ។...