|
|
លោក Ralf Rangnick អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់បិសាចក្រហម Manchester United ប្រាប់ថាទម្រង់លេង Manutd ធ្លាក់ចុះដោយសារតែពាក្យចចាមអារ៉ាមរឿងប្តូរអ្នកចាត់ការថ្មី ។
Rangnick បានប្រាប់សារព័ត៍មាន BT ថា៖ "ខ្ញុំគិតថាយើងមិនគួរធ្វើអោយរឿងអ្នកចាត់ការថ្មី ប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុមទាំងមូលនោះទេជាពិសេសយើងជាក្រុមបិសាចក្រហម Manchester United "។
លោកបន្ថែមទៀតថា ៖ "បើទោះបីជាអ្នកចាត់ការថ្មីនិងត្រូវផ្លាស់ប្តូរនៅពេលប៉ុន្មានថ្ងៃខាងមុខ ក៏យើងមិនត្រូវអោយវាជះឥទ្ធិពលលើ់ទម្រង់លេងរបស់យើងដែរ " ។ គួរបញ្ជាក់ថា Manutd ទើបតែបរាជ័យក្រោមថ្វីជើងក្រុម Everton ដោយលទ្ធផល ១-០ កាលពីម្សិលមិញ ។
ប្រភព ៖ Fabrizio Romano
វាគឺជាថ្ងៃដ៏ស្រស់ស្អាតមួយ ប៉ុន្តែវាបានបញ្ចប់ទៅដោយទុក្ខសោក។ វាមិនមែនជាលទ្ធផលដែលយើងចង់បាន ប៉ុន្តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បានវាទៅកាន់ពិភពលោក។...
ការប្រកួត El Clasico ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យ គឺជាការប្រកួតលើកទី 350 របស់លោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid ។...
កីឡាករ Pau Cubarsi របស់ Barcelona បានឆ្លងមេរោគក្រពះអំឡុងពេលក្រុមទទួលជ័យជម្នះ 4-3 El Clasico លើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ នេះបើតាមការរាយការណ៍ដោយអ្នកកាសែត Helena Condis ។...