|
|
ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងត្រូវសម្រាកព្យាបាលរបួសជង្គង់របស់ខ្លួនដល់ទៅ៨ខែឯណោះ ក្រោយពីធ្វើការវះកាត់ជោគជ័យកាលពីម្សិលមិញនេះ។
ខ្សែប្រយុទ្ធ៤០ឆ្នាំខាងលើជាចំណែកមួយផងដែរ ជួយក្រុម AC Milan ឈ្នះពានរង្វាន់ Serie A ជាលើកដំបូងវិញក្នុងរយៈពេល១១ឆ្នាំ។ គួរបញ្ជាក់ថានៅចុងរដូវកាលនេះ រូបគេមិនសួវបានបង្ហាញខ្លួនប៉ុន្មានទេ ព្រោះមានបញ្ហាឈឺជង្គង់ញឹកញាប់។ គួរអោយដឹងផងដែរថាកុងត្រារបស់គេនៅ AC Milan ក៏អស់ត្រឹមចប់រដូវកាលនេះទៀតនោះ ទើបបានជាមតិមួយចំនួនយល់ឃើញថាវាដល់ពេលល្មមហើយសម្រាប់ Zlatan ក្នុងការបញ្ចប់អាជីពបាល់ទាត់៕
ប្រភព ៖ BBC Sport
វាគឺជាថ្ងៃដ៏ស្រស់ស្អាតមួយ ប៉ុន្តែវាបានបញ្ចប់ទៅដោយទុក្ខសោក។ វាមិនមែនជាលទ្ធផលដែលយើងចង់បាន ប៉ុន្តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បានវាទៅកាន់ពិភពលោក។...
ការប្រកួត El Clasico ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យ គឺជាការប្រកួតលើកទី 350 របស់លោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid ។...
កីឡាករ Pau Cubarsi របស់ Barcelona បានឆ្លងមេរោគក្រពះអំឡុងពេលក្រុមទទួលជ័យជម្នះ 4-3 El Clasico លើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ នេះបើតាមការរាយការណ៍ដោយអ្នកកាសែត Helena Condis ។...