|
|
ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal ដើម្បីមកជំនួសកន្លែងរបស់ខ្សែប្រយុទ្ធចាស់វស្សារ Cristiano Ronaldo បន្ទាប់ពីគេកំពុងស្នើសុំក្លិប ដើម្បីចាកចេញ ។
Ronaldo បានជូនដំណឹងទៅកាន់ក្លឹប Man Utd ថាគេចង់ចាកចេញ ដោយសាតែចង់បន្តលេងនៅក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ហើយថែមទាំងបានប្រាប់ទៅគ្រូបង្វឹកថ្មី លោក Erik ten Hag ដើម្បីលក់គេចេញ បើសិនទទួលបានសំណើរពីក្លឹបផ្សេងៗ ។
គួរបញ្ជាក់ថា Man Utd ហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុមយក្សអាឡឺម៉ង់ Bayern Munich គឺកីឡាករ Serge Gnabry ខណ:រហូតមកដល់ពេលនេះ គេនៅមិនទាន់បានបន្តកុងត្រាថ្មីជាមួយក្លឹបអាល្លឺម៉ង់នៅឡើយទេ ៕
ប្រភព ៖ BBC Sport
វាគឺជាថ្ងៃដ៏ស្រស់ស្អាតមួយ ប៉ុន្តែវាបានបញ្ចប់ទៅដោយទុក្ខសោក។ វាមិនមែនជាលទ្ធផលដែលយើងចង់បាន ប៉ុន្តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បានវាទៅកាន់ពិភពលោក។...
ការប្រកួត El Clasico ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យ គឺជាការប្រកួតលើកទី 350 របស់លោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid ។...
កីឡាករ Pau Cubarsi របស់ Barcelona បានឆ្លងមេរោគក្រពះអំឡុងពេលក្រុមទទួលជ័យជម្នះ 4-3 El Clasico លើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ នេះបើតាមការរាយការណ៍ដោយអ្នកកាសែត Helena Condis ។...