|
|
អ្នកចាត់ការទូទៅលោក Ralf Rangnick របស់បិសាចក្រហម Manchester United កំពុងសម្លឹងឃើញខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិនីហ្សេរីយ៉ា Victor Osimhen មកកាន់ទឹកដី Old Trafford ។
អ្នកចាត់ការរូបនេះបានបន្ថែមទៀតថា ៖ " លោកបានប្រាប់នាយកប្រតិបតិ្ត Richard Arnold សម្រាប់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ
ដើម្បីមកជំនួសកន្លែងរបស់ខ្សែប្រយុទ្ធចាស់វស្សារពីររូបគឺ Cristiano Ronaldo និង Edinson Cavani ដែលពួកគេទាំងពីរអ្នកនេះរំពឹងថានិងចាកចេញនៅរដូវក្តៅខាងមុខ " ។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះអាចនិងមានតម្លៃខ្លួនប្រហាក់ប្រហែល ១០០លានផោន ដែលធ្វើអោយគេក្លាយជាកីឡាករអាហ្វ្រិកដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុត ៕
ប្រភព : Star
វាគឺជាថ្ងៃដ៏ស្រស់ស្អាតមួយ ប៉ុន្តែវាបានបញ្ចប់ទៅដោយទុក្ខសោក។ វាមិនមែនជាលទ្ធផលដែលយើងចង់បាន ប៉ុន្តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បានវាទៅកាន់ពិភពលោក។...
ការប្រកួត El Clasico ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យ គឺជាការប្រកួតលើកទី 350 របស់លោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid ។...
កីឡាករ Pau Cubarsi របស់ Barcelona បានឆ្លងមេរោគក្រពះអំឡុងពេលក្រុមទទួលជ័យជម្នះ 4-3 El Clasico លើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ នេះបើតាមការរាយការណ៍ដោយអ្នកកាសែត Helena Condis ។...