|
|
ក្លឹប Paris Saint Germain បានធ្វើការប្រកាសតែងតាំងអតីតគ្រូបង្គោល OGC Nice លោក Christophe Galtier ជំនួសលោក Mauricio Pochettino ដែលត្រូវបានក្លឹបបារាំងនេះបញ្ចប់តួនាទីកាលពីម្សិលមិញ។
PSG និង លោក Christophe បានចុះកុងត្រារយៈពេល២ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។ លោក Christophe មានបទពិសោធន៍ក្នុងការងារថ្នាក់ដឹកនាំក្លឹបនេះអស់រយៈពេល ២៣ឆ្នាំមកហើយដោយលោកធ្លាប់ធ្វើជាគ្រូជំនួយ និងគ្រូបង្គោលឲ្យក្លឹបជាច្រើន។ លោកធ្លាប់ជាគ្រូបង្គោលឲ្យក្លឹប Nice, Lille, Saint Etienne ជាដើម៕
ប្រភព ៖ Fabrizio Romano
វាគឺជាថ្ងៃដ៏ស្រស់ស្អាតមួយ ប៉ុន្តែវាបានបញ្ចប់ទៅដោយទុក្ខសោក។ វាមិនមែនជាលទ្ធផលដែលយើងចង់បាន ប៉ុន្តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បានវាទៅកាន់ពិភពលោក។...
ការប្រកួត El Clasico ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យ គឺជាការប្រកួតលើកទី 350 របស់លោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid ។...
កីឡាករ Pau Cubarsi របស់ Barcelona បានឆ្លងមេរោគក្រពះអំឡុងពេលក្រុមទទួលជ័យជម្នះ 4-3 El Clasico លើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ នេះបើតាមការរាយការណ៍ដោយអ្នកកាសែត Helena Condis ។...