|
|
មាន់ខ្នាយមាស Tottenham Hotspur កំពុងរៀបចំសំណើរបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane បន្ថែមទៀត បើទោះបីជាកុងត្រាបច្ចុប្បន្នមានសុពលភាពដល់ រដូវក្តៅ ២០២៤ ក៏ដោយ ។ សូម្បីតែអ្នកចាត់ការថ្មីលោក Antonio Conte ក៏ពេញចិត្តនិងទម្រង់លេងរបស់ Kane ដែរហើយក៏ចង់អោយគេក្លាយជាកំពូលកីឡាករប្រចាំក្រុមដែរ ។
ចំណែកឯ Kane វិញមិនមែនចិត្តចង់ចាកចេញពីក្លឹបអង់គ្លេសនេះទៀតឡើយ ដោយគេពេញចិត្ត និងជឿជាក់លើកការដឹកនាំរបស់លោក អ្នកចាត់ការថ្មី យ៉ាងពេញទំហឹង។ គួរបញ្ជាក់ថានៅរដូវកាលនេះ Kane ចូលលេងឲ្យ Spurs បាន៣៤ប្រកួតហើយ ដោយរកបាន ១៧គ្រាប់៕
ប្រភព : Fabrizio Romano
វាគឺជាថ្ងៃដ៏ស្រស់ស្អាតមួយ ប៉ុន្តែវាបានបញ្ចប់ទៅដោយទុក្ខសោក។ វាមិនមែនជាលទ្ធផលដែលយើងចង់បាន ប៉ុន្តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បានវាទៅកាន់ពិភពលោក។...
ការប្រកួត El Clasico ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យ គឺជាការប្រកួតលើកទី 350 របស់លោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid ។...
កីឡាករ Pau Cubarsi របស់ Barcelona បានឆ្លងមេរោគក្រពះអំឡុងពេលក្រុមទទួលជ័យជម្នះ 4-3 El Clasico លើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ នេះបើតាមការរាយការណ៍ដោយអ្នកកាសែត Helena Condis ។...
Bayern Munich មានទំនុកចិត្តខ្ពស់ក្នុងការធានា Florian Wirtz នៅរដូវក្តៅនេះ រហូតដល់ថ្មីៗនេះ។...
Vinicius Junior ត្រូវបានបង្ខំឲ្យចេញពីទីលានក្នុងអំឡុងពេល Real Madrid ប្រកួតជាមួយ Barcelona ដោយ Victor Munoz មកជំនួសគាត់នៅចុងម៉ោង។...