|
|
Kieran McKenna បាន ផ្តល់ភ្លើងខៀវ ដល់ Chelsea ដើម្បីចរចាជាមួយ Ipswich Town ជុំវិញការដោះលែងគាត់ពីកិច្ចសន្យារបស់គាត់ នេះបើយោងតាមរបាយការណ៍របស់ Evening Standard ។
គ្រូបង្វឹកវ័យ 38ឆ្នាំរូបនេះបានត្រៀមខ្លួនជាស្រេចក្នុងការចាប់យកឱកាសនៅ Bridge។ Tractor Boys មិនចង់ឲ្យគាត់ទៅទេ ដូច្នេះក្លឹបតោខៀវនឹងត្រូវសងសំណងប្រហែល 4 លានផោន។
គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះ សម្រេចបានការផ្សព្វផ្សាយជាបន្តបន្ទាប់ពីរជាមួយ Ipswich ដោយនាំពួកគេពី League One ទៅ Premier League ក្នុងរយៈពេលត្រឹមតែ 2 ឆ្នាំ។
Chelsea បានបណ្តេញលោក Mauricio Pochettino នៅដើមសប្តាហ៍នេះ។ ក្រុមតោខៀវបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 6 ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។
វាគឺជាថ្ងៃដ៏ស្រស់ស្អាតមួយ ប៉ុន្តែវាបានបញ្ចប់ទៅដោយទុក្ខសោក។ វាមិនមែនជាលទ្ធផលដែលយើងចង់បាន ប៉ុន្តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បានវាទៅកាន់ពិភពលោក។...
ការប្រកួត El Clasico ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យ គឺជាការប្រកួតលើកទី 350 របស់លោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid ។...
កីឡាករ Pau Cubarsi របស់ Barcelona បានឆ្លងមេរោគក្រពះអំឡុងពេលក្រុមទទួលជ័យជម្នះ 4-3 El Clasico លើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ នេះបើតាមការរាយការណ៍ដោយអ្នកកាសែត Helena Condis ។...