|
|
ក្លឹបហង្សក្រហម Liverpool បានជះលុយប្រមាណជា ៨លានដុល្លារដើម្បីនាំយកខ្សែការពារ Calvin Ramsay ដែលទើបមានវ័យ១៨ឆ្នាំ ពីក្លឹប Aberdeen នៅលីគកំពូលស្កុតឡែនសម្រាប់មកជួយក្រុមនៅរដូវកាលថ្មីនេះ។
គួរបញ្ជាក់ថា Liverpool បានដាក់សំណើស្នើទិញជាផ្លូវការតាំងអាទិត្យមុនមក ដោយនៅខណៈនេះទាំងក្លឹបក៏ដូចសាមីខ្លួនផ្ទាល់បានព្រមព្រៀងជាមួយនឹង Liverpool។ បើតាមការឯកភាពលក្ខណៈឯកជនរវាង Calvin Ramsay និង Liverpool គឺបានព្រមព្រៀងចុះកុងត្រារយៈពេល៥ឆ្នាំ រហូតថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧៕
ប្រភព ៖ Fabrizio Romano
វាគឺជាថ្ងៃដ៏ស្រស់ស្អាតមួយ ប៉ុន្តែវាបានបញ្ចប់ទៅដោយទុក្ខសោក។ វាមិនមែនជាលទ្ធផលដែលយើងចង់បាន ប៉ុន្តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បានវាទៅកាន់ពិភពលោក។...
ការប្រកួត El Clasico ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យ គឺជាការប្រកួតលើកទី 350 របស់លោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid ។...
កីឡាករ Pau Cubarsi របស់ Barcelona បានឆ្លងមេរោគក្រពះអំឡុងពេលក្រុមទទួលជ័យជម្នះ 4-3 El Clasico លើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ នេះបើតាមការរាយការណ៍ដោយអ្នកកាសែត Helena Condis ។...
Bayern Munich មានទំនុកចិត្តខ្ពស់ក្នុងការធានា Florian Wirtz នៅរដូវក្តៅនេះ រហូតដល់ថ្មីៗនេះ។...
Vinicius Junior ត្រូវបានបង្ខំឲ្យចេញពីទីលានក្នុងអំឡុងពេល Real Madrid ប្រកួតជាមួយ Barcelona ដោយ Victor Munoz មកជំនួសគាត់នៅចុងម៉ោង។...